របៀបធ្វើ
សម្លម្ជូត្រីឆ្អើ
- ត្រីឆ្អើ ឬ ត្រីងៀតអាំង ៣ខាំ
- ប៉េងប៉ោះ ៥ផ្លែតូចៗ
- រំដេង ហាន់ស្តើងៗ ៦ទៅ៧ចំនិត
- គល់ស្លឹកគ្រៃ ២ទៅ៣គល់ (ហាន់ប្រឆិតៗ)
- ស្លឹកក្រូចសើច ៦ទៅ៧សន្លឹក
- ទឹកត្រី ៣ស្លាបព្រាបាយ
- ម្ទេសគ្រៀម ១០ផ្លែ
- ខ្ទឹមក្រហម ៥ដុំ ពុះជាពីរ
- ទឹកអំពិលទុំ ២ស្លាបព្រាបាយ
- ម្រេះព្រៅ
- ទឹក ១លីត្រ
- ដាំទឹកអោយពុះ ដាក់ខ្ទឹមក្រហម រំដេង ស្លឹកក្រូច គល់ស្លឹកគ្រៃ
រួចដាក់ទឹកត្រី ទឹកអំពិលទុំ និងប៉េងប៉ោះចូលដាំអោយពុះប្រហែល ២នាទី។
- ពេលទឹកកំពង់ពុះ ហែកត្រីដាក់ (ហែកជាដំៗ) រួចដាក់ស្លឹកម្រេះព្រៅ និងម្ទេសចូលជាការស្រេច៕