ប្រវត្តិ​ នំបញ្ចុក ជាអត្តសញ្ញាណជាតិខ្មែរ - Cambodia noodle history (Khmer noodle is a Cambodian identity)



ប្រវត្តិ​ នំបញ្ចុក


នំបញ្ចុក មានឈ្មោះដើមហៅថា "នំបុកប៉ែន" ក្នុងឆ្នាំ ១២៧០​​ នៃ គ.ស នា សវត្សន៍ទី១៣ រាជការណ៍ស្ដេច ឌូសុង (English : Duzong 度宗; Dùzōng) [១] មហាសុង ខាងត្បូង បានលើកទ័ពតាមសំពៅជាច្រើនមក វាយប្រហារនៅ ក្រុងព្រៃនគរ នាភាគខាងកើតឈៀងខាងត្បូង របស់អាណាចក្រខ្មែរ (ដែលជាក្រុងហូជីមិញ ប្រទេសវៀតណាមបច្ចុប្បន្ន) ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៨ រជ្ជកាល (១២៤៣-១២៩៥) ពួកគេបានចាប់យកអ្នកប្រាជ្ញទស្សនៈវិទ្យារបស់អាណាចក្រខ្មែរ ឈ្មោះ ធ្មេញជ័យ (ធ្មេញ្ជ័យ ឬ ហៅថា ធន់ជ័យ) ដែលជាឈ្លើយសឹកយកទៅដាក់គុកត្រជាក់នាប្រទេសចិន ក្នុងក្រុង សៀនយ៉ា ខេត្តគ័ងទុង លោក ធន់ជ័យ បានបង្កើតខ្លែងដែលអាចបញ្ចេញសម្លេងបាន ដែលកម្ពុជា ហៅថា 'ខ្លែងឯក ហើយលោកតែងតែលួចបង្ហោះវាពេលយប់ដើម្បីរំខាន ពួកចិនទាំងនោះ សម្លេងនិងរូបរាងមិនច្បាស់លាស់នៅពេល យប់របស់ខ្លែងឯក បានបង្ករការផ្ញាក់ផ្អើម ដល់អ្នកស្រុកនិង មន្ត្រីទីនោះ មន្ត្រីនោះបានបង្គាប់ឲ្យមានការទស្សន៍ទាយ អ្នកហោរាសាស្ត្រទីនោះ បានប្រាប់ថា ប្រផ្នូលមិនល្អ បក្សីចម្លែកយំរាល់ៗយប់ មហាសុងនិង ជួបសង្គ្រាមធំ សូមលោកម្ចាស់ដោះលែងអ្នកទោសទាំងអស់ ដើម្បីបញ្ជៀសហានិភ័យទាំងអស់នេះ មន្ត្រី ចិនទីនោះក៏ធ្វើតាម ។ 
ក្រោយមក...
ធន់ជ័យ ត្រូវបានដោះលែង លោកធ្វើការងារផ្សេងៗជាច្រើនដើម្បីរកប្រាក់ជួល សំពៅត្រឡប់ មក អាណាចក្រខ្មែរវិញ ក្រោយមកទៀត លោកបានបែកគំនិត យក "នំបុកប៉ែន" មកលក់ឲ្យអ្នកស្រុកចិនទីនោះ ដោយនំនោះមានរស់ជាតិប្លែក "នំបុកប៉ែន" បានល្បីដល់ ចៅហ្វាយក្រុងចិនមូលដ្ឋានទីនោះ ដែលមានមុខកាច និង គួរឲ្យខ្លាចគ្មានអ្នកណាហ៊ានមើលមុខនោះទេ ព្រោះខ្លាចត្រូវដាក់ទោសសម្លាប់ ជំនិតពួកលោកបាន ផ្ដាំធ្មេញជ័យអំពីរឿងនេះ ពួកគេបានឲ្យលោក ធ្វើ "នំបុកប៉ែន" ឲ្យពួកគេហូប ធ្មេញជ័យ ចង់មើលមុខចៅហ្វាយក្រុងកំណាចនោះ បានពោលបង្គាប់ថា បើលោក ម្ចាស់ចង់ហូបនំនេះ សូមកុំប្រើចង្កឹះត្រូវងើយមុខឡើងនិងប្រើដៃបញ្ចុកជំនួស ធ្មេញជ័យ ក្រឡេកឃើញមុខ ចៅហ្វាយក្រុងក៏ពោលពាក្យឡើង មុខចៅហ្វាយក្រុងចិន ដូចមុខឆ្កែ រីឯមុខស្ដេចខ្មែរ ដូចព្រះខែពេញបរមី អ្នកបកប្រែយល់ច្រឡំស្មានតែសរសើរ ក៏ពោលពាក្យតាមពំនោល ចៅហ្វាយក្រុងសប្បាយចិត្តក៏ផ្ដល់ សំនូមពរឲ្យ ធ្មេញជ័យ លោក ក៏ស្នើសុំត្រឡប់មក អាណាចក្រខ្មែរ វិញ ភាពល្បីល្បាញ របស់ "នំបុកប៉ែន" បានប្ដូរឈ្មោះ មក នំបញ្ចុក មកដល់បច្ចុប្បន្ននេះ ។

របៀបធ្វើនំបញ្ចុក


មុនដំបូងគេយកអង្ករលាងហើយលាយជាមួយនិងទឹកហើយយកទៅកិន។
គេពូតទឹកអោយស្ងួតហើយទុកវាអោយស្ងួត
គេយកម្សៅដែលស្ងួតទៅបុកមួយសន្ទុះ
កម្សៅដែលបុកហើយទៅដាក់នៅបំពងមួយមានរន្ធតូចៗហើយសង្កត់វាចេញមកជាសសៃ។
ដាំទឹកអោយពុះហើយដាក់ពីក្រោមពេលចេញសសៃ
ស្រង់នំចេញពីទឹកក្ដៅហើយយកទៅលាងជាមួយទឹកស្អាតហើយជាទឹកធម្មតា
យកស្លឹកចេកមកដាក់នៅពីក្រោមហើយចាប់វាជាចង្វាយៗជាការស្រេច។

និយមន័យនំបញ្ចុក»


     គឺជាមុខម្ហូបមួយប្រភេទ កើតឡើងដោយការរួមផ្សំអំពីភោគផល ដែលមានសម្បូរហូរហៀរនៅក្នុងប្រទេសពិតៗ 
សម្រាប់ស៊ីចុកបន្ទាប់ពីបាយដែលជាអាហារប្រចាំថ្ងៃ ប្រកបដោយរសជាតិប្លែក មានជីរជាតិសំខាន់ច្រើនយ៉ាង
ដោយសារគ្រឿងផ្សំផ្សេងៗដទៃទៀត មានទឹកសម្ល និងរបោយបន្លែ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ 
និងតាមតំបន់នីមួយៗ។
    នំបញ្ចុកផលិតចេញពីម្សៅអង្ករ ដែលបានមកពីរុក្ខជាតិមួយប្រភេទ ហៅថា«ស្រូវ»។ តាមជំនឿជាប្រពៃណីពីបុរាណ 
របស់ប្រជាជនកម្ពុជាដែលបានចាត់ទុក«ស្រូវ» ជាវត្ថុមានគុណបំណាច់ខ្ពស់ក្នុងការចិញ្ចឹមមនុស្សលោក
រហូតប្រសិទ្ធិឈ្មោះផ្សេងទៀតថា «ព្រះមេរុ ឬប្រពៃស្រព» ហើយដើម្បីជាការរំឭកដល់គុណប្រយោជន៍នៃវត្ថុដ៏ថ្លៃថ្លានេះ
ទើបប្រជាជនខ្មែរចូលចិត្តយកចំណីចំណុកជាកត្តាសំខាន់ក្នុងការប្រគេ នភត្តាហារចំពោះព្រះសង្ឃ និងជាអាហារសម្រាប់
លាងភ្ញៀវនៅក្នុងឱកាសបុណ្យ«ដារលាន» ដែលជាពិធីរំឭកគុណព្រះអគ្គី ព្រះធរណី ព្រះគង្គា និងព្រះពាយផងដែរ
ក្រោយពីការច្រូតកាត់ប្រមូលផលស្រូវទុកដាក់រួចរាល់ហើយ។ 
    ទន្ទឹមនឹងនេះ ចំណីនំបញ្ចុកក៏បានវិវត្តន៍តួនាទីយ៉ាងសំខាន់ខ្លាំងឡើងថែមទៀត ទៅតាមនិយមចំណង់ចំណូលចិត្តរបស់ប្រជាជាតិ 
សឹងជាចំណីពេលព្រឹក ពេលរសៀល ពេលល្ងាច ឬប្រើជំនួសបាយម្តងម្កាលថែមទៀតផង។ មិនតែប៉ុណ្ណោះនំបញ្ចុក កាន់តែបានទទួលនូវការនិយមជាទូទៅ និងខ្លាំងឡើងទៀតក្នុងគ្រប់ស្រទាប់ប្រជាជន ដែលបានកែច្នៃគ្រឿងផ្សំសម្រាប់ ស៊ីចុកបានជាច្រើនមុខថែមទៀត ដូចជាទទួលទានជាមួយសម្លខ្ទិះ(ការី) ផ្ទាប់ជាមួយសាច់ផ្សេងៗដែលអមទៅដោយ ទឹកគ្រឿងជាដើម។ ដោយសារមានសារៈសំខាន់ដូចនេះហើយ ទើបបានជា«ការធ្វើនំបញ្ចុក» ក្លាយជាមុខរបរមួយដ៏ប្រសើរ ប្រចាំជីវភាពគ្រួសារ ព្រោះជារបរមួយសាមញ្ញ ប្រើប្រាស់នូវឧបករណ៍ធម្មតា ដែលជួនកាលគេអាចកែច្នៃធ្វើដោយខ្លួនឯងបានដូចជា៖
ប៉ែន កញ្ជ្រែង កញ្ជើ កន្ត្រង ត្បាល់បុក ត្បាល់ជាន់ ត្បាល់កិនជាដើម។ ម្យ៉ាងទៀតពុំចាំបាច់មានចំណេះវិជ្ជាជ្រៅជ្រះផងទេ
គឺប្រើប្រាស់ត្រឹមកម្លាំងកាយ និងការអំណត់ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ ធ្វើផ្ទាល់ជាមួយអ្នកចេះតែបីបួនដងប៉ុណ្ណោះ។ 

សម្លប្រហើរនំបញ្ចុក

គ្រឿងផ្សំ

ត្រីឆ្អើរ ឬសាច់ត្រីស្រស់ស្ងោរឆ្អិន ប្រហុក ស្លឹកគ្រៃ ខ្ទឹមស ខ្ជាយ រមៀត អំបិល ស្ករ។

វិធីស្ល

១. ត្រីឆ្អើរ ឬត្រីស្ងោរ បេះយកសាច់ឲ្យល្អិតៗ។
២. ស្លឹកគ្រៃហាន់ល្អិតៗបុកឲ្យម៉ត់ ដាក់ខ្ទឹមស ខ្ជាយ រមៀត បុកលាយជាមួយគ្នា។
៣. យកសាច់ត្រីដែលបេះរួចមកបុកលាយជាមួយគ្រឿង។
៤. ដាំទឹកឲ្យពុះ ជ្រុំប្រហុក រួចបង់សាច់ត្រី ដែលបុកលាយជាមួយគ្រឿង។
៥. ដាំ២-៣អំពុះទើបបង់អំបិល ស្ករ ភ្លក្សតាមចូលចិត្តជាការស្រេច។
  • សម្លប្រហើររបៀបនេះសម្រាប់ញ៉ាំជាមួយនំបញ្ចុក។


Share:

No comments:

Post a Comment

ចំនួនអ្នកទស្សនា!!!

Flag Counter

Newsletter

Get All The Latest Updates Delivered Straight Into Your Inbox For Free!

Popular Posts

Blog Archive

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.