របៀបធ្វើ កាពិផាវ - How to mate kapik phav



កាពិផាវ


-បរិមាណ​មនុស្ស​ទទួលទាន ៖ ២នាក់
-រយៈពេល​រៀបចំ​គ្រឿង​ផ្សំ ៖ ២០នាទី
-រយៈពេល​ចម្អិន ៖ ១៥នាទី
គ្រឿង​ផ្សំ
-ខ្ទឹម​ក្រហម ៥០ក្រាម
-ខ្ទឹមស ៥០​ក្រាម
-ម្ទេស​ឆ្អើរ ៥០ក្រាម
-សាច់ជ្រូក​សាច់សុទ្ធ ២០០​ក្រាម
-ត្រីឆ្អើរ ២កន្ទុយ​ធំៗ​ល្មម
-កាពិ ២៥​ក្រាម
-ត្រសក់ ២ផ្លែ
-ការ៉ុត ១មើម
-ត្រប់​ស្រួយ ២ផ្លែ
-ប៉េង​ប៉ោះ ១ផ្លែ
-ស្ពៃក្ដោប មួយ​ចំណិត
-សណ្ដែក​កួរ ៣កួរ
-ស្ករស ១ស្លាបព្រា​កាហ្វេ
-ប៊ីចេង ១ស្លាប​ព្រាកាហ្វេ
-ខ្លាញ់ ៥០ក្រាមរូបភាពទស្សនាវដ្ដីសុខភាពយើងរបៀប​រៀបចំ​គ្រឿង​ផ្សំ
-ត្រីឆ្អើរ​ត្រូវ​បកស្បែក​ចេញ​បេះតូចៗ ហើយ​យកទៅ​លាងទឹក​ឱ្យស្អាត
-សាច់ជ្រូក​លាងឱ្យ​ស្អាត ហើយ​ចិញ្ច្រាំ​ឱ្យម៉ដ្ឋ
-ម្ទេសឆ្អើរ​ត្រូវយក​គ្រាប់ចេញ ត្រាំទឹក​មួយសន្ទុះ​លាងទឹក​ឱ្យស្អាត ហើយ​យកមក​ចិញ្ច្រាំ​ឱ្យម៉ដ្ឋ
-ខ្ទឹមស និង​ខ្ទឹម​ក្រហម ត្រូវបក​សម្បក​ចេញ​ហើយ​លាង​ទឹកឱ្យ​ស្អាត បន្ទាប់មក​ហាន់​ស្ដើងៗ
-ត្រសក់ ការ៉ុត ត្រប់ស្រួយ និង​ប៉េងប៉ោះ ត្រូវ​លាងទឹក​ឱ្យស្អាត​ចិតបញ្ឆិត​ស្ដើងល្មម រៀប​ដាក់ចាន​ឱ្យមាន​លំដាប់​លំដោយ

-ស្ពៃក្ដោប និង​សណ្ដែក​កួរ​ត្រូវលាង​ទឹក​ឱ្យស្អាត​កាត់ឱ្យ​ល្មម ហើយ​រៀបដាក់​ចាន។របៀប​ធ្វើដំបូង​សូមយក​ខ្ទឹមស និងខ្ទឹម​ក្រហម​ទៅ​បំពង​ជាមួយ​ខ្លាញ់ បន្ទាប់​មកយក​ម្ទេសឆ្អើរ​មកឆា​ជាមួយ​ខ្ទឹម​ក្រហម​ខ្ទឹមស ទើប ដាក់​សាច់ជ្រូក​ចូលទុក​មួយ​សន្ទុះ។ ពេល​សាច់ជ្រូក​ឆ្អិន​ត្រូវដាក់​ត្រីឆ្អើរ​ចូលឆា​ឱ្យសព្វ​ចូលគ្នា រួចដាក់​កាពិចូល បន្ទាប់​មក​ត្រូវដាក់​ប៊ីចេង និង​ស្ករស ទុកមួយ​សន្ទុះ ភ្លក់ឱ្យ​សមល្មម រួច​ដួសដាក់​ចាន​ជាការ​ស្រេច។ បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស ឬ​នំប៉័ង។
 ប្រភព ៖ FB


Share:

No comments:

Post a Comment

ចំនួនអ្នកទស្សនា!!!

Flag Counter

Newsletter

Get All The Latest Updates Delivered Straight Into Your Inbox For Free!

Popular Posts

Blog Archive

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.