វិធី​ធ្វើ​ស៊ុប​​​បាយ​បង្គា​​តែ​មួយ​ភ្លែត​​បាន​ញ៉ាំ​- How to Make Shrimp Soup


វិធី​ធ្វើ​ស៊ុប​​​បាយ​បង្គា​​តែ​មួយ​ភ្លែត​​បាន​ញ៉ាំ​


ពេល​​​​​​ហេវ​ហត់​អស់​កម្លាំង​​និង​ឃ្លាន​ បើ​​មាន​ស៊ុប​​​​ក្ដៅ​ៗ​ញ៉ាំ​​​​​ជួយ​កម្លាំង​​កាន់​តែ​ល្អ។ ថ្ងៃ​នេះ​អ្នក​​សាក​ល្បង​ធ្វើ​ស៊ុប​បាយ​បង្គា​​​​តាម​វិធី​ងាយ​ៗ​ ចំណាយ​ពេល​​តិច​ ទុក​សម្រាប់ញ៉ាំ​ប៉ូវ​កម្លាំង​ដោយ​ខ្លួន​ឯង ដោយ​មាន​គ្រឿង​​ផ្សំ​ និង​​វិធី​ធ្វើ​​ដូច​ខាង​ក្រោម៖ ​
គ្រឿង​ផ្សំ​៖
- បាយ​ឆ្អិន​ស្រាប់ ១​​​ចាន​
- បង្គា​ស្រស់​​ ១០​ទៅ​១១​​​បង្គា
- ខ្ទឹម​​ស​ចិញ្ច្រាំ ១​ស្លាប​ព្រា​បាយ
- ទឹក​ត្រី​ ២​ស្លាប​ព្រា​បាយ
- ទឹក​ស៊ីអ៊ីវ​ ១​ស្លាប​ព្រា​បាយ
- ប្រេង(​បន្លែ) ១​ស្លាប​ព្រា​បាយ
- ម្រេច ១​ស្លាប​ព្រា​បាយ
- ជី​ (ជី​នាង​វង ជី​រណា គីនឆាយ​ និង​ស្លឹក​ខ្ទឹម​ហាន់​​ចូល​គ្នា​​​​១​ចាន​សម្រាប់​ដាក់​ក្នុង​ស៊ុប)
- ខ្ទឹម​លីង ១​ស្លាប​ព្រា​បាយ
- ទឹក​​ ២​ចាន​​​​​​គោម​
របៀប​ធ្វើ​៖
- ចាក់​​​ប្រេង​បន្លែ​ក្នុង​ឆ្នាំង​ដាក់​ឲ្យ​ក្ដៅ​រួច​ដាក់​ខ្ទឹម​ស​ចិញ្ច្រាំ ​ចូល​​កូរ​​​​​​បំពង​​​ឲ្យ​ឈ្ងុយ​បន្តិច​រួច​ចាក់​ទឹក​ចូល គ្រប​ទុក​ឲ្យ​ពុះ។
- ដាក់​ទឹក​ត្រី​​ ទឹក​ស៊ីអ៊ីវ​ និង​ម្រេច​ចូល​ក្នុង​ទឹក​ស៊ុប​​រួច​កូរ​​ឲ្យ​សព្វ រួច​ដាក់​បាយ​​​​ រង់​ចាំ​ឲ្យ​ពុះ​មួយ​ភ្លែត ដាក់​បង្គា​ចូល​​​គ្រប​ទុក​​ឲ្យឆ្អិន។
- ដួស​ដាក់​ចាន រួច​ថែម​គ្រឿង​ ដូច​ជា​ជី​ និង​ខ្ទឹម​លីង​តាម​ចូល​ចិត្ត អ្នក​នឹង​​បាន​ស៊ុប​បាយ​បង្គា​ឈ្ងុយ​ឆ្ងាញ់​មួយ​ចាន៕
ប្រភពfb

Share:

No comments:

Post a Comment

ចំនួនអ្នកទស្សនា!!!

Flag Counter

Newsletter

Get All The Latest Updates Delivered Straight Into Your Inbox For Free!

Popular Posts

Blog Archive

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.