របៀបធ្វើ សម្លការីសាច់មាន់ - How to make chicken curry



សម្លការីសាច់មាន់





គ្រឿងផ្សំ៖
-សាច់មាន់
-ដំឡូងជ្វា ឫ ​ដំឡូងបារាំង
-ត្រប់ (មិនបាច់ដាក់ក៏បាន​បើមិនចូលចិត្ត)
-ខ្ទឹមបារាំង
-គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម
-សណ្តែកដីលីង
-ម្ទេសឆ្អើរ
-គ្រឿងការី
-ខ្ទិះដូង
-ប្រហុក ឫ​ កាពិ
-ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
-កាប់សាច់មាន់ជាដុំ
-ចិតសំបកដំឡូងហើយកាត់ជាដុំៗ។ បើប្រើដំឡូងជ្វា ត្រូវត្រាំទឹកកំបោរ (កំបោរយាយៗពិសាម្លូ)
-ចិតសំបកត្រប់ ហើយចិតជាដុំៗ
-ខ្ទឹមបារាំង បកចំបកចេញរួចហាន់តាមបណ្តោយជាចំនិតៗមិនតូចពេកមិនធំពេក
-កាត់ត្រប់ជា​ដុំៗ
-ម្ទេសឆ្អើរ យកសរសៃ យកគ្រាប់ចេញ រួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
-បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម​  សណ្តែកដីលីង រួចដាក់បុក​ច្របល់ជាមួយម្ទេសឆ្អើរ​ចិញ្ច្រាំ និងគ្រឿងការី។
-ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)


-ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង  រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួច​​​ដាក់សាច់មាន់ច្របល់ចូល​គ្នាមួយច្របក់ ដាក់ទឹកត្រី  អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួ​ចរំងាស់រហូតសាច់មាន់ជិតផុយ ទើបដាក់ដំឡូង និង​ត្រប់ចូល។ ទុកអោយពុះម្តងទៀត ដាក់ខ្ទឹមបារាំងចូល ភ្លក់ប្រៃផ្អែមរួចជា​​ការ​ស្រេច។
ចំណាំ៖ បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។


Share:

No comments:

Post a Comment

ចំនួនអ្នកទស្សនា!!!

Flag Counter

Newsletter

Get All The Latest Updates Delivered Straight Into Your Inbox For Free!

Popular Posts

Blog Archive

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.