សម្លម្ជូរខ្ទិះសាច់គោ-mchou-ktis​



សម្លម្ជូរខ្ទិះសាច់គោ


វិធីធ្វើសំលនេះស្រដៀង​គ្នា​នឹងវិធីធ្វើសំលការីដែរ។
គ្រឿងផ្សំ៖
-សាច់គោ (សាច់​កំភួន សាច់​ស្លម្ជូរគ្រឿង មិនបាច់​យក​សាច់​  ផុយទេ)
-ម្នាស់ សណ្តែកកួរ
-គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម
-ម្ជូរសណ្តាន់ ឫ អំពិលទុំ
-សណ្តែកដីលីង
-ម្ទេសឆ្អើរ
-គ្រឿងការី
-ខ្ទិះដូង
-ប្រហុក ឫ​ កាពិ
-ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
-ហាន់​សាច់គោជា​បន្ទះតូចៗ
-កាត់ម្នាស់ជា​ដុំតូចៗ
-កាត់សណ្តែកកួរ​ខ្លីៗ
-ម្ទេសឆ្អើរ យកសរសៃ យកគ្រាប់ចេញ រួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។

-បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម​  សណ្តែកដីលីង រួចដាក់បុក​ច្របល់ជាមួយម្ទេសឆ្អើរ​ចិញ្ច្រាំ និងគ្រឿងការី។
-ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
-ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង  រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួច​​​ដាក់សាច់គោច្របល់ចូល​គ្នាមួយច្របក់។ ដាក់ម្ជូរសណ្តាន់ ឫ អំពិលទុំ រួចដាក់ទឹកត្រី  អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួ​ចរំងាស់មួយស្របក់ ទើបដាក់ម្នាស់និង​​សណ្តែកកួរ​ចូល។ ទុកអោយពុះម្តងទៀត ភ្លក់ប្រៃផ្អែមរួចជា​​ការ​ស្រេច។
ចំណាំ៖
-បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។
បើយក​សាច់​ផុយ ពេល​ដាក់​ម្នាស់​ចូល​ច្បាស់​ជា​រលួយសាច់លែងឆ្ងាញ់អស់ហើយ។


Share:

No comments:

Post a Comment

ចំនួនអ្នកទស្សនា!!!

Flag Counter

Newsletter

Get All The Latest Updates Delivered Straight Into Your Inbox For Free!

Popular Posts

Blog Archive

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.