របៀបធ្វើមី Ramen ជប៉ុនញ៉ាំដោយខ្លួនឯង
Ramen ជាមុខម្ហូបមីជប៉ុនល្បីមួយ ដែលគេនិយមញ៉ាំច្រើននៅតាមភោជនីយដ្ឋានបែបជប៉ុន។ គេអាចធ្វើស៊ុបមី Ramen ញ៉ាំតាម
រសជាតិដែលចូលចិត្តដោយខ្លួនឯងបាន។ ខាងក្រោមនេះជារបៀបធ្វើមី Ramen ជាមួយទឹកស៊ុបសាច់ជ្រូក ណែនាំដោយ វិបសាយ
គ្រឿងផ្សំ៖
+ មី
-មី (Ramen) ជប៉ុន (២២៥ ក្រាម អ្នកអាចរកទិញបាននៅផ្សារទំនើប)
-សាច់ជ្រូក (កន្លះគីឡូក្រាម ប្រឡាក់អំបិលនិងដាក់ក្លាស្សេមួយយប់)
-ស៊ុត (១គ្រាប់)
-សណ្ដែកបណ្ដុះ
-ដើមខ្ទឹម
-ទឹក (២ លីត្រ)
-ម្សៅសូដា (២ស្លាបព្រាបាយ)
+ ស៊ុប
-ទឹក (១,៥ លីត្រ)
-មើមខ្ញី (ជាចំណិត ៥០ ក្រាម)
-ខ្ទឹមស (៣ កំពឹស)
-ទឹកស៊ីអីវ (៤ ស្លាបព្រាបាយ)
-អំបិល (១ ស្លាបព្រាកាហ្វេ)
-ប្រេងល្ង (១ ស្លាបព្រាកាហ្វេ)
+ វិធីធ្វើ
១. យកសាច់ជ្រូកដែលបានប្រឡាក់អំបិលនិងក្លាស្សេរួច ដាក់ក្នុងឆ្នាំង ដាក់ទឹក ខ្ញី ខ្ទឹមស ដើមខ្ទឹម កម្ដៅឲ្យពុះ។ ស្រង់យកសាច់
ជ្រូក និងគ្រឿងផ្សំចេញ ដោយទឹកស៊ុបរម្ងាស់ចោល ប្រហែល ១ទៅ ២ ម៉ោង រួចបង់ អំបិល ប្រេងល្ង ទឹកស៊ីអីវ ។
២. រៀបចំ គ្រឿងទេសសម្រាប់ដាក់ក្នុងមី ដោយចម្អិនស៊ុត ស្រុះសណ្ដែកបណ្ដុះ ហាន់ដើមខ្ទឹម រួចរៀបចំស្រុះមី នឹងទឹកក្ដៅដោយ
បង់ម្សៅសូដាមុន រួចស្រុះរយៈពេល៣០វិនាទី។
៣. រៀបចំស្រង់មី ដាក់ក្នុងចាន ថែមទឹកស៊ុប និងរៀបបន្ថែមគ្រឿង ដើមខ្ទឹមហាន់ ស៊ុត សាច់ជ្រូកបន្ទះពីលើជាការស្រេច៕
ប្រភព fb
No comments:
Post a Comment