• This is default featured slide 1 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

របៀបធ្វើ សម្លម្ជូត្រីឆ្អើ - How to Make Fish Fried Fish



របៀបធ្វើ សម្លម្ជូត្រីឆ្អើ



គ្រឿងផ្សំ
  • ត្រីឆ្អើ ឬ ត្រីងៀតអាំង ៣ខាំ
  • ប៉េងប៉ោះ ៥ផ្លែតូចៗ
  • រំដេង ហាន់ស្តើងៗ ៦ទៅ៧ចំនិត
  • គល់ស្លឹកគ្រៃ ២ទៅ៣គល់ (ហាន់ប្រឆិតៗ)
  • ស្លឹកក្រូចសើច ៦ទៅ៧សន្លឹក
  • ទឹកត្រី ៣ស្លាបព្រាបាយ
  • ម្ទេសគ្រៀម ១០ផ្លែ
  • ខ្ទឹមក្រហម ៥ដុំ ពុះជាពីរ
  • ទឹកអំពិលទុំ ២ស្លាបព្រាបាយ
  • ម្រេះព្រៅ
  • ទឹក ១លីត្រ
របៀបធ្វើ
  1. ដាំទឹកអោយពុះ ដាក់ខ្ទឹមក្រហម រំដេង ស្លឹកក្រូច គល់ស្លឹកគ្រៃ រួចដាក់ទឹកត្រី ទឹកអំពិលទុំ និងប៉េងប៉ោះចូលដាំអោយពុះប្រហែល ២នាទី។
  2. ពេលទឹកកំពង់ពុះ ហែកត្រីដាក់ (ហែកជាដំៗ) រួចដាក់ស្លឹកម្រេះព្រៅ និងម្ទេសចូលជាការស្រេច៕

Share:

របៀបធ្វើ ស្ងោជ្រក់គ្រឿងសមុទ្រ - How to make seafood



របៀបធ្វើ ស្ងោជ្រក់គ្រឿងសមុទ្រ


គ្រឿងផ្សំ
  • គ្រឿងសមុទ្រ ៣ទៅ៤ខាំ (តាមចំនូលចិត្ត មឹក គ្រុំ បង្គា ជើងក្តាម)
  • ផ្សិតចំបើង កន្លះខាំ (ពុះជាពីរ)
  • រំដេង ហាន់ស្តើងៗ ៦ទៅ៧ចំនិត
  • គល់ស្លឹកគ្រៃ ២ទៅ៣គល់ (ហាន់ប្រឆិតៗ)
  • ស្លឹកក្រូចសើច ៦ទៅ៧សន្លឹក
  • ទឹកត្រី ២ទៅ៣ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ៣ទៅ៤ស្លាបព្រាបាយ
  • ម្ទេស
  • ជីនាងវង
  • ទឹក ១លីត្រ
របៀបធ្វើ
  1. ដាំទឹកអោយពុះ ដាក់ម្ទេស រំដេង ស្លឹកក្រូច គល់ស្លឹកគ្រៃ រួចដាក់ទឹកត្រី និងផ្សិតចូលទុកអោយពុះ។
  2. ដាក់គ្រឿងសមុទ្រចូល ទុកអោយពុះប្រហែល ២នាទី (កុំគ្រប) រួចបិទភ្លើង។ ដាក់ស្លឹកជី និងទឹកក្រូចឆ្មារកូអោយសព្វជាការស្រេច៕

Share:

របៀបធ្វើ ទឹកស៊ុបគោ - How to Make Cow Soup



របៀបធ្វើ ទឹកស៊ុបគោ


គ្រឿងផ្សំ
  1. ឆ្អឹងគោ ឬ សាច់ Beef / cows bone : 4 ដុំ
  2. ខ្ទឹមខ្យល់  Leek: 2 ដើម
  3. ឃិនឆាយ  Celery  : 2 ធាង
  4. ការ៉ុត Carrot  : 3 មើម
  5. ខ្ទឹមបារាំង Onion  : 2 មើម
  6. ជីនាងវងក្រៀម  Dried basil/Thyme: 1 .
  7. អំបិល Salt  : 1 ½ .
  8. ម្រេចខ្មៅ  Black pepper  : 10 គ្រាប់
  9. វ៉ាន់ស៊ុយបារាំង  Parsley  : 8 ធាង
  10. ស្លឹកបេលីវ  Bay leave  : 4 សន្លឹក (ប្រើដូចស្លឹកក្រូចសើច)
  11. ខ្ទឹមស Clove garlic  : 2-3 កម្ពឹស
  12. ទឹក  Water  : 2-3 លីត្រ
វិធីធ្វើ
  1. យកឆ្អឹងគោទៅដុតក្នុងឡ ក្នុងកំដៅ 450 oC រយៈពេល 30 នាទី ឬ យកទៅអាំងអោយក្រៀម (ដើម្បីអោយឈ្ងុយ និង ឡើងពណ៌ត្នោត) ។ រួចយកបន្លែ និង គ្រឿងផ្សំទាំអស់ ដាក់ចូលក្នុង ឆ្នាំង ច្របល់អោយសព្វជាមួយឆ្អឹម ឬ សាច់គោ ហើយចាក់ទឹកចូល ចំអិនរយៈពេល 3 ម៉ោង និង 30 នាទី ជាការស្រេច ។
  2. យកប្រដាប់ច្រោះ ច្រោះយកទឹកស៊ុបទុកប្រើការ ចំណែក សាច់ ឆ្អឹង ទុកមួយអន្លើ ។ អ្វីគួរចោលកុំស្ដាយ ។ (ស៊ុបនេះពណ៌ត្នោត តែបើចង់បានពណ៌ស កុំយកឆ្អឹងទៅដុត ឬ អាំង) អាចធ្វើតិចច្រើនតាមត្រូវការ សូមចាំថា មិនថា ឆា ឬ ស្ងោរ បើចង់ឆ្ងាញ់ ត្រូវប្រើទឹកស៊ុប បើប្រើទឹកធម្មតា ខ្ញុំមិនហ៊ានថារសជាតិនៃម្ហូបនោះវាយ៉ាងណាទេ!

Share:

របៀបធ្វើ ទឹកស៊ុបមាន់ - How to Make Chicken Soup



របៀបធ្វើ ទឹកស៊ុបមាន់






គ្រឿងផ្សំ
  • ឆ្អឹងមាន់ ឬ សាច់មាន់ Chicken / bone  : 250-300 ក្រាម
  • ឃិនឆាយ Celery  : 1 ធាង
  • ការ៉ុត Carrot  : 1 មើម
  • ខ្ទឹមបារាំង Onion : 1 មើម
  • អំបិល Salt : 1 .
  • ម្រេចខ្មៅ Black pepper : 10 គ្រាប់
  • វ៉ាន់ស៊ុយបារាំង Parsley  : 3-4 ធាង
  • ស្លឹកបេលីវ  Bay leave : 2 សន្លឹក ប្រើដូចស្លឹកក្រូចសើច)
  • ខ្ទឹមស Clove garlic  : 2 កម្ពឹស
  • ទឹក Water  : 2 លីត្រ
វិធីធ្វើ
  1. មាន់លាងទឹកអោយស្អាត យកទៅស្រុស 3-4 នាទី រួចស្រង់មាន់យកទៅលាងម្ដងទៀត អោយស្អាត ដើម្បីអោយអស់ក្អែល ជាតិខ្លាញ់ និង ឈាម
  2. ដាក់ក្នុងឆ្នាំងជាមួយបន្លែទាំងអស់ ចាក់ទឹកចូល រម្ងាស់រយៈពេល 3 ម៉ោង មាន់ធម្មតា។ តែសម្រាប់មាន់ស៊ុប ចាស់ហើយស្វិត រូវប្រើរយៈពេល 5-6 ម៉ោង មាន់កាន់តែស្វិត ស្ងោរកាន់តែយូរ គឺកាន់តែឆ្ងាញ់ មិនមែនឆ្ងាញ់សាច់មាន់ទេ តែទឹកស៊ុបឆ្ងាញ់ !

Share:

របៀបធ្វើ ម្ជូរ​ព្រៃ​សាច់​មាន់ - How to Make Chicken Wild Chicken



របៀបធ្វើ ម្ជូរ​ព្រៃ​សាច់​មាន់


គ្រឿងផ្សំ
  • សាច់​មាន់​កាប់​ដុំ​ៗ
  • ប្រេងឆា
  • ស្លឹក​ថ្នឹង ចិញ្ច្រាំ
  • ខ្ទឹម​ស និង ក្រហម
  • គ្រាប់​ការី​លីង​យក​ពណ៌
  • គល់​ស្លឹកគ្រៃ រំដេង ស្លឹក​ក្រូចសើច ម្ទេស​ដៃ​នាង
  • ទឹក​អំពិល​ទុំ
  • ប្រហុក ចិញ្ច្រាំ បន្តិច
  • ស្ករ​ត្នោត
  • អំបិល
  • ម្សៅ​ស៊ុប​ខ្នរ
  • ស្លឹក​កន្ទ្រោប (កន្ទ្រោក) ដុត​ហើយ​ញី
  • ទឹក​ស៊ុប ២ វែក
វិធី​ធ្វើ
  1. គល់​ស្លឹកគ្រៃ រំដេង ស្លឹក​ក្រូចសើច ម្ទេស​ដៃ​នាង ខ្ទឹម​ស និង ក្រហម លីង​ចូល​គ្នា​ឲ្យ​ឈ្ងុយ រួច​ដំ​ឲ្យ​វា​ទក់​ៗ ។
  2. ដាក់​ខ្ទះ​ដាំ​ប្រេង​ឆា​ឲ្យ​ក្ដៅ ដាក់​សាច់​មាន់​ចូល​ឆា​បន្តិច ទើប​ដាក់​គ្រឿង​លីង​ខាង​លើ​ចូល ។
  3. ដាក់​ប្រហុក​ចិញ្ច្រាំ អំបិល ស្ករ​ត្នោត ម្សៅ​ស៊ុប​ខ្នរ និង ចាក់​ទឹក​ស៊ុប​ចូល ដាំ​ឲ្យ​ពុះ ។
  4. ដាក់​ស្លឹក​ថ្នឹង​ចិញ្ច្រាំ​ចូល ទឹក​អំពិល​ទុំ​បន្តិច រួច​បង់​ស្លឹក​កន្ទ្រោប​ដុត ហើយ​ភ្លក់​មើល​រសជាតិ ឲ្យ​ល្មម​ជា​ការ​ស្រេច ។

Share:

របៀបធ្វើ ឆាក្តៅសាច់មាន់ - How to Make Hot Chicken



ឆាក្តៅសាច់មាន់


គ្រឿងផ្សំ៖

§ សាច់មាន់ ៣០០ក្រាម
§ គល់ស្លឹកគ្រៃ ១ដើម
§ ស្លឹកក្រូចសើច ៣សន្លឹក
§ ម្ទេសដៃនាង ៣ផ្លែ
§ គល់ខ្ទឹម ៣ដើម
§ ខ្ទឹមសរ ២កំពឹស
§ ជីម្រះព្រៅ ១ដើម


គ្រឿងផ្សំរសជាតិ៖



§ ទឹកប៉ាវហ៊ឺ ១/២ស្លាបព្រាកាហ្វេ
§ ម្សៅស៊ុបមាន់ ១/២ស្លាបព្រាកាហ្វេ
§ ស្កសរ ១/២ស្លាបព្រាកាហ្វេ
§ ទឹកត្រី ១ស្លាបព្រាកាហ្វេ
§ ប្រេងឆា ១ស្លាបព្រាបាយ




វិធីធ្វើ៖
Share:

របៀបធ្វើ សម្លម្ជូរប្រែត ឬសម្លម្ជូរព្រៃ -How to make mchu prey


របៀបធ្វើ សម្លម្ជូរប្រែត ឬសម្លម្ជូរព្រៃ








*គ្រឿងផ្សំ:សាច់(ត្រី,សាច់ជ្រូក,មាន់,ទា,អន្ទង់,កង្កែបតាមចំណូលចិត្ត)-ប្រហុកសាច់(ចិញ្ច្រាំអោយម៉ត់)-ផ្សិតចំបើងពុះជា២
-គល់ស្លឺកគ្រៃកាត់កង់ៗដុំអោយទក់-រមៀតចិត្តសំបកចេញដុំអោយទក់

-រំដេងហាន់បន្ទះៗដុំអោយទក់-ខ្ទឹមក្រហម,ខ្ទឹមសរ,ម្ទេស,ដុំអោយទក់-ស្លឹកក្រូចសើចស្លឹកម្រះព្រៅបេះជាសន្លឹក-ក្រូចឆា(បើចូលចិត្តជូរដាក់ក្រូចឆ្មាច្រើន)-អំបិល,ស្ករស,ទឹកត្រី,ម្សៅស៊ុប

#វិធីធ្វើ:សាច់-គល់ស្លឹកគ្រៃ-រំដេង-ខ្ទឹមស-ខ្ទឹមមក្រហម-រមៀត-ម្ទេស-ស្លឹកក្រូចសើច-ប្រហុកអំបិល-ទឹកត្រី-ស្ករ-ម្សៅស៊ុប-ទឹកក្រូចឆ្មា-ច្របល់ចូលគ្នាអោយសព្វទុកចោល៥នាទីទើបចាប់ផ្តើមបើកភ្លើងអោយវាពុះតិចៗហើយកូរម្តងទៀតអោយវាចូលជាតិល្អ ទើបចាក់ទឹកចូលទុកអោយពុះបង់ផ្សិតចំបើងនិងស្លឹកម្រះព្រៅចូលជាកាស្រេច៕


Share:

របៀបធ្វើ ស៊ុបល្ពៅឆ្អឹងជំនីជ្រូក - How to Make Pumpkin Soup Pork



ស៊ុបល្ពៅឆ្អឹងជំនីជ្រូក



ស៊ុប​ល្ពៅ​ឆ្អឹង​ជំនី​ជ្រូក​ ដើម្បី​ចម្អិន​មុខ​​​ម្ហូប​មួយ​​នេះ​ឲ្យ​​មាន​​​រស​ជាតិ​ឈ្ងុញ​​​ឆ្ងាញ់​​ ​មុនដំបូង​យើង​ត្រូវ​យក​ល្ពៅ​ទៅ​បំពង​ឲ្យ​ស្រួយ​ជាមុន
​សិន។ ​​បន្ទាប់​មកទៀត​ សូម​​អនុវត្ត​​​ជា​មួយ​​ ​"មង្គល​ការ​​ទាំង​​អស់​​គ្នា​​​ដូច​​​ខាង​​ក្រោម៖
+ គ្រឿងផ្សំ៖
- ឆ្អឹងជំនីជ្រូក ៣០០ក្រាម កាត់ដុំតូចល្មម
-​​ ល្ពៅ ១ដុំ ចិតជាដុំៗ (បំពងឲ្យស្រួយ)
-​​ ការ៉ុត ១មើម​តូច ចិតចំណិត​តូចៗល្មម
-​​ ស្ករស ចុងស្លាបព្រាកាហ្វេ
-​​ អំបិល កន្លះស្លាបព្រាកាហ្វេ
-​​ ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
-​​ ទឹកត្រី ២ស្លាបព្រាកាហ្វេ
- ជីវ៉ាន់ស៊ុយ ៥ដើម (ហាន់)
-​​ ស្លឹកខ្ទឹម ២ដើម កាត់ ២ថ្នាំង​ដៃ
- ខ្ទឹមស ចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ (បំពង)
+ វិធីធ្វើ៖
១. ដំបូងយក​ឆ្នាំង​​ដាក់​​ទឹក​ដាំ​​ឲ្យ​ពុះ​ បន្ទាប់​មក​ដាក់​ឆ្អឹងជំនី​ជ្រូកចូល រួចទុកឲ្យ​ពុះ​សិន។
២. ​​ពេល​ទឹក​ពុះ​យក​​ការ៉ុត​ដាក់​ចូល​​ ទុក​ឲ្យ​ពុះ​ម្តង​ទៀត​ ដាក់ជី​វ៉ាន់​ស៊ុយចូល(ទុកខ្លះ)។
៣. ចាប់​ផ្តើម​ផ្សំ​គ្រឿង​ ប៊ីចេង, ទឹកត្រី, អំបិល, ស្ករស,ខ្ទឹមស និង​ល្ពៅ​បំពង​ទុក​ឲ្យ​ពុះ​ដាក់ ខ្ទឹម​បំពង, ជីវ៉ាន់​ស៊ុយ​ និង​ស្លឹក​ខ្ទឹមចូល​ជា
​ការ​ស្រេច៕

ប្រភព FB

Share:

របៀបធ្វើ សម្លការីសាច់មាន់ - How to make chicken curry



សម្លការីសាច់មាន់





គ្រឿងផ្សំ៖
-សាច់មាន់
-ដំឡូងជ្វា ឫ ​ដំឡូងបារាំង
-ត្រប់ (មិនបាច់ដាក់ក៏បាន​បើមិនចូលចិត្ត)
-ខ្ទឹមបារាំង
-គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម
-សណ្តែកដីលីង
-ម្ទេសឆ្អើរ
-គ្រឿងការី
-ខ្ទិះដូង
-ប្រហុក ឫ​ កាពិ
-ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
-កាប់សាច់មាន់ជាដុំ
-ចិតសំបកដំឡូងហើយកាត់ជាដុំៗ។ បើប្រើដំឡូងជ្វា ត្រូវត្រាំទឹកកំបោរ (កំបោរយាយៗពិសាម្លូ)
-ចិតសំបកត្រប់ ហើយចិតជាដុំៗ
-ខ្ទឹមបារាំង បកចំបកចេញរួចហាន់តាមបណ្តោយជាចំនិតៗមិនតូចពេកមិនធំពេក
-កាត់ត្រប់ជា​ដុំៗ
-ម្ទេសឆ្អើរ យកសរសៃ យកគ្រាប់ចេញ រួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
-បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម​  សណ្តែកដីលីង រួចដាក់បុក​ច្របល់ជាមួយម្ទេសឆ្អើរ​ចិញ្ច្រាំ និងគ្រឿងការី។
-ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
Share:

របៀបធ្វើ កាពិផាវ - How to mate kapik phav



កាពិផាវ


-បរិមាណ​មនុស្ស​ទទួលទាន ៖ ២នាក់
-រយៈពេល​រៀបចំ​គ្រឿង​ផ្សំ ៖ ២០នាទី
-រយៈពេល​ចម្អិន ៖ ១៥នាទី
គ្រឿង​ផ្សំ
-ខ្ទឹម​ក្រហម ៥០ក្រាម
-ខ្ទឹមស ៥០​ក្រាម
-ម្ទេស​ឆ្អើរ ៥០ក្រាម
-សាច់ជ្រូក​សាច់សុទ្ធ ២០០​ក្រាម
-ត្រីឆ្អើរ ២កន្ទុយ​ធំៗ​ល្មម
-កាពិ ២៥​ក្រាម
-ត្រសក់ ២ផ្លែ
-ការ៉ុត ១មើម
-ត្រប់​ស្រួយ ២ផ្លែ
-ប៉េង​ប៉ោះ ១ផ្លែ
-ស្ពៃក្ដោប មួយ​ចំណិត
-សណ្ដែក​កួរ ៣កួរ
-ស្ករស ១ស្លាបព្រា​កាហ្វេ
-ប៊ីចេង ១ស្លាប​ព្រាកាហ្វេ
-ខ្លាញ់ ៥០ក្រាមរូបភាពទស្សនាវដ្ដីសុខភាពយើងរបៀប​រៀបចំ​គ្រឿង​ផ្សំ
-ត្រីឆ្អើរ​ត្រូវ​បកស្បែក​ចេញ​បេះតូចៗ ហើយ​យកទៅ​លាងទឹក​ឱ្យស្អាត
-សាច់ជ្រូក​លាងឱ្យ​ស្អាត ហើយ​ចិញ្ច្រាំ​ឱ្យម៉ដ្ឋ
-ម្ទេសឆ្អើរ​ត្រូវយក​គ្រាប់ចេញ ត្រាំទឹក​មួយសន្ទុះ​លាងទឹក​ឱ្យស្អាត ហើយ​យកមក​ចិញ្ច្រាំ​ឱ្យម៉ដ្ឋ
-ខ្ទឹមស និង​ខ្ទឹម​ក្រហម ត្រូវបក​សម្បក​ចេញ​ហើយ​លាង​ទឹកឱ្យ​ស្អាត បន្ទាប់មក​ហាន់​ស្ដើងៗ
-ត្រសក់ ការ៉ុត ត្រប់ស្រួយ និង​ប៉េងប៉ោះ ត្រូវ​លាងទឹក​ឱ្យស្អាត​ចិតបញ្ឆិត​ស្ដើងល្មម រៀប​ដាក់ចាន​ឱ្យមាន​លំដាប់​លំដោយ
Share:

សម្លម្ជូរខ្ទិះសាច់គោ-mchou-ktis​



សម្លម្ជូរខ្ទិះសាច់គោ


វិធីធ្វើសំលនេះស្រដៀង​គ្នា​នឹងវិធីធ្វើសំលការីដែរ។
គ្រឿងផ្សំ៖
-សាច់គោ (សាច់​កំភួន សាច់​ស្លម្ជូរគ្រឿង មិនបាច់​យក​សាច់​  ផុយទេ)
-ម្នាស់ សណ្តែកកួរ
-គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម
-ម្ជូរសណ្តាន់ ឫ អំពិលទុំ
-សណ្តែកដីលីង
-ម្ទេសឆ្អើរ
-គ្រឿងការី
-ខ្ទិះដូង
-ប្រហុក ឫ​ កាពិ
-ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
-ហាន់​សាច់គោជា​បន្ទះតូចៗ
-កាត់ម្នាស់ជា​ដុំតូចៗ
-កាត់សណ្តែកកួរ​ខ្លីៗ
-ម្ទេសឆ្អើរ យកសរសៃ យកគ្រាប់ចេញ រួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
Share:

ចំនួនអ្នកទស្សនា!!!

Flag Counter

Newsletter

Get All The Latest Updates Delivered Straight Into Your Inbox For Free!

Popular Posts

Blog Archive

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.